- No.12, Road P03, Peng Huoth The Star Platinium, Phnom Penh, Cambodia
- info@nvcombotravel.com
- Hotline: 068.73.79.79 - 068.57.79.79
TOUR VIETNAM FOR RETAIL CUSTOMER
- ទស្សនា និងស្វែងរកកន្លែងកម្សាន្តថ្មីៗ និងពេញនិយមបំផុត។
- ជូនកាដូរដោយឥតគិតថ្លៃដូចជា មួកធ្វើរដំណើរ កាបូបស្ពាយ ឆ័ត្រធ្វើដំណើរ (ឆ័ត្រ) ពីង៉ុកវៀត ពេលចូលរួមក្នុងការលេងហ្គេមក្នុងរថយន្តពេលធ្វើរដំណើរ។
ភ្នំពេញ - កោះត្រល់
ទំនាក់ទំនង
កូដទេសចរណ៍ :
ពេលវេលា : ៣ថ្ងៃ២យប់
ប្រភេទនៃយានជំនិះដែលនឹងប្រើប្រាស់ក្នុងដំណើរកម្សាន្តនេះគឺ : រថយន្តទេសចរណ៍ទំនើបថ្មី
ថ្ងៃចេញដំណើរ : ថ្ងៃសុក្ររៀងរាល់សប្តាហ៌
ចេញដំណើរពី : ភ្នំពេញ
Promotion មាននៅ NV Cambo Travel តែប៉ុណ្ណោះ
កក់ឥឡូវនេះ
ថ្ងៃទី១ |
ទីក្រុងភ្នំពេញ-កោះត្រល់ (អាហារ៣ពេល) |
ម៉ោង៤និង៣០នាទី៖ ជួបជុំគ្នានៅកន្លែងណាត់ ចេញដំណើរទៅកោះត្រល់ ទទួលអាហារព្រឹកនៅអង្គតាសោមខេត្តតាកែវ រួចរាល់ហើយបន្តដំណើរទៅព្រំដែនព្រែកចាករៀបចំបែបបត់ចេញពីកម្ពុជានិងចូលទៅទឹកដីវៀតណាមទិក្រុងហាទៀងខេត្តក្រមួនសរ។
ម៉ោង១១៖ ទទួលអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានជាមួយអាហារប្រចាំំដំបន់និងមានរស់ជាតិឆ្ងាញ់ពិសារ។
ម៉ោង១២៖ ចេញដំណើរទៅកំពង់ផែរដើម្បីជិះទូកល្បឿនលឿចេញទៅកោះត្រល់ ដល់ទីក្រុងកោះត្រល់ ឡើងឡាននិងបន្តដំណើរទៅជិះកន្ត្រកខ្សែរកាប់ដែលគួរជាទីរំភើបជាមួយនិងកន្ត្រកខ្សែរកាបដែលបានទទួលស្គាល់ជាកន្ត្រកខ្សែរកាប់ចាប់ឆ្លងសមុទ្រវែងជាងគេចាប់ឆ្លងសមុទ្រពីកោះត្រល់ទៅកោះម្នាស់ប្រវែងជិត៨គ.ម។មានកន្លែងថត់រូបស្អាតៗ សួនហែលទឹកធំជក់ចិត្តនិងល្បែងកំសាន្តដូចជាក្រឡាប់ចាក់,បុកគ្រឹសជាដើមធានាថាលោកលោកស្រីនិងបានសប្បាយរីក
រាយ។
ម៉ោង៤ល្ងាច៖វិលមកដីគោកវិញរួចធ្វើដំណើរទៅថ្វាយបង្គំព្រះសុំសេចក្តីសុខនៅវិហារហួក្វុកដែលកសាងអស់លុយរាប់លានដុល្លាធ្វើដំណើរទៅវត្តខ្មែរនៅលើកោះត្រល់ដែលជាវត្តខ្មែរតែមួយគត់កសាងនៅលើកោះត្រល់និងនៅជួបភាពលំបាកច្រើន ។បន្ទាប់មកវិលចូលទៅភោជនីយដ្ឋានទទួលអាហារពេលល្ងាចជាមូយអាហារឆ្ងាញ់ៗនៅលើទឹកដីកោះត្រល់រួចទៅសណ្ឋាគារយកបន្ទប់សម្រាក លោកលោកស្រីស្វែងយល់ពីទិដ្ឋភាពទីក្រុងកោះត្រល់នៅពេលរាត្រីដោយសេរី។
ថ្ងៃទី២ |
កោះត្រល់(អាហារ៣ពេល) |
ម៉ោង៦និង៣០៖ ទទួលអាហារពេលព្រឹកនៅសណ្ឋាគារ
ម៉ោង៧និង៣០៖ ចេញដំណើរទៅកំសាន្តនៅសួនសត្វសាហ្វារី លោកលោកស្រីនិងបានឃើញនិងបានស្គាល់នៅសត្វព្រៃជាច្រើនប្រភេទដែលគេពន្លែងនៅក្នុងព្រៃធម្មជាតិនៅលើទឹកដីកោះត្រល់ដូចជាពស់វែកគ្រប់បែបយ៉ាងសត្វផ្សេងៗដូចជាខ្លា,តោ,រមាស,សេះបង្កង់,គោព្រៃ។ល។ដោយធ្មើជើងនិងជិះឡានអាគុយចូលក្នុងព្រៃដើម្បីមើលសត្វព្រៃ។
ម៉ោង១០៖ ចេញពីសួនសត្វធ្វើដំណើរមកកាន់ទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះហ្ក្រេនវើល(GRANDWORLD)ដែលជាទីតាំងផ្តិតយករូបភាពស្អាតៗនៅទីនេះដូចជាផ្ទះឫស្សី,ស្ទឹងកណ្តាលក្រុងស្រស់ស្អាតជាមួយនិងអាគារចម្រុះពណ៌ដ៏ជក់ចិត្ត។
ម៉ោង១១៖ទៅភោជនីយដ្ឋានទទួលអាហារថ្ងៃត្រង់ជាមួយនិងអាហារឆ្ងាញ់ពិសារ
ម៉ោង១២៖ចូលទៅលេងនៅសួនកំសាន្ត VINWONDERដើម្បីលេងកំសាន្តនៅទីនេះជាមួយនិងល្បែងកំសាន្តដ៏សម្បូរណ៍បែបដូចជាពិភពបាត់សមុទ្រដែលមានត្រីរាប់រយប្រភេទជាមួយនិងសត្វផ្សេងៗយ៉ាងច្រើនដែលរស់ក្រោមបាត់សមុទ្រ ជិះទោងវិលមើលទេសភាពកោះត្រល់និងឈូងសមុទ្រថៃ ក្រឡាប់ចាក់ក្រៅផ្ទះ ក្រឡាប់ចាក់ក្នុងផ្ទះ ល្បែងចាក់គ្រឹសដ៏រន្ធត់ ភាពយន្ត 4D សមុទ្រសុបដិមិត្ត។ល។ជាពិសេសម៉ោង៧ល្ងាចលោកលោកស្រីនិងបានទស្សនាកម្មវិធីសំដែងតន្ត្រីទឹកដ៏ល្អជក់ចិត្ត។
ចេញទៅទទួលអាហារនៅភោជនីយដ្ឋានរួចវិលចូលទៅសណ្ឋាគារសម្រាក លោកលោកស្រីអាច់បន្តដើកំសាន្តនៅផ្សារាត្រីឬហៅថាទីក្រុងឥតរាត្រីជាបន្តដោយសេរី។
ថ្ងៃទី៣ |
កោះត្រល់ ភ្នំពេញ (អាហារ២ពេល) |
ម៉ោង៧៖ ទទួលអាហារព្រឹក
ម៉ោង៨ ៖ចេញដំណើរកំសាន្តនៅយិញកូវជាកន្លែងសក្ការនិងទេសភាពស្រស់ត្រកាលសម្រាប់ថត់រូបកំសាន្ត។រួចចេញដំណើរទៅកសិដ្ឋានចិញ្ចឹមគុជខ្យងដែលជាដំបន់ចិញ្ចឹមខ្យងយកគុជធ្វើជាគ្រឿងអលង្ការទទួលបានការពេញចិត្តរបស់អតិថិជនទាំងក្នុងនិងក្រៅស្រុក។
ទៅទស្សនាចំការពួចនិងស្វែងយល់ពីវិធីផល្លិតស្រាពួចនិងភ្លក់ស្រាពួចដែលជាស្រាប្រចាំតំបន់នៅកោះត្រល់។ ទៅរោងច័ក្រផល្លិតទឹកត្រីឆ្ងាញ់និងល្បីឈ្មោះនៅលើកោះត្រល់លោកលោកស្រីអាច់ទិញធ្វើជាកាដូរផ្ញើញាតិនៅឯផ្ទះ។
ទៅទទួលអាហារថ្ងៃត្រង់។រួចរាល់ហើយចេញទៅកំពង់ផែដើម្បីជិះទូកវិលមកហាទៀនរួចវិលមកប្រទេសកម្ពុជាយើង
វិញ។បញ្ចប់កម្មវិធីធួរ
ចំណាំ៖ កម្មវិធីអាចប្រែប្រួលអាស្រ័យលើស្ថានភាពជាក់ស្តែង ប៉ុន្តែនៅតែធានានូវភាពទាក់ទាញទាំងអស់នៅក្នុងកម្មវិធី
តម្លៃទេសចរណ៍រួមបញ្ចូល
|
- បែបបត់ឆ្លងដែនខ្មែរ-វៀតណាម
- សណ្ឋាគារផ្កាយ៤ពី២ឬ៣នាក់មួយបន្ទប់
- ទឹកសុទ្ធ២ដបម្នាក់មួយថ្ញៃ
- មគ្គុទេសក៌ភាសាខ្មែររួសរាយរាក់ទាក់
- អាហារឆ្ងាញ់ៗ
- រថយន្តទំនើបស្អាត
- កញ្ចប់សំបុត្រចូលទស្សនាកន្រកខ្សែកាប ទីក្រុងហ្ក្រែនវើល សួនសត្វសាហ្វារី សួនកំសាន្តវីនវ៉នឌើ
- រធានារ៉ាប់រងក្នុងដំណើរកំសាន្ត ។
តម្លៃដំណើរកម្សាន្តមិនរួមបញ្ចូល
|
- វីសាចូលវៀតណាមសម្រាប់អាតិថិជនក្រៅពីកម្ពុជា
- ឆែកលុយសម្រាប់បន្ទប់គេងម្នាក់ឯង ($50)
- សេវាកម្មផ្សេងៗ
- លុយចាយផ្ទាល់ខ្លួន
គោលការណ៌ទូទៅសម្រាប់កុមារ
|
- ក្មេងក្រោម 02 ឆ្នាំ: 10% តម្លៃធួរហូបចុកគេងនិងម្តាយឧពុក
- ពី 02 ឆ្នាំដល់ក្រោម 05ឆ្នាំ: 50% តម្លៃធួរហូបចុកធម្មតាអគេងនិងឧពុកម្តាយ
- ពី05ឆ្នាំដល់ក្រោម 11 ឆ្នាំ: 75% តម្លៃធួរហូបចុកធម្មតាអគេងនិងឧពុកម្តាយ
- ពី11 ឆ្នាំ: 100% តម្លៃធួរ.
លក្ខខណ្ឌសម្រាប់ការចុះឈ្មោះ និងការលុបចោលដំណើរកម្សាន្ត
|
- បង់មុន 50% ពេលចុះឈ្មោះដើម្បីរក្សាកៅអី
- រំលាយធួរ 15 មុនចេញធួរ, សងវិញ40%នៃតម្លៃសារុបនៃធួរ
- រំលាយធួរពី 06-14 មុនថ្ងៃចេញធួរ, សងវិញ 50% នៃតម្លៃសារុបនៃធួរ
- រំលាយធួរពី 04-06 គឺបាត់100% នៃតម្លៃសារុបនៃធួរ។
កំណត់ចំណាំនៅពេលចូលរួមក្នុងកម្មវិធី
|
- សូមយកអីវ៉ាន់ស្រាលៗ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដែលរក្សាទុកដោយខ្លួនឯងក្នុងអំឡុងពេលដំណើរកម្សាន្ត។
- អ្នកត្រូវនាំយកស្បែកជើងដើរ កាមេរ៉ា-កាមេរ៉ាវីដេអូ វ៉ែនតា ឡេការពារកម្តៅថ្ងៃ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន និងថ្នាំពេទ្យតាមវេជ្ជបញ្ជា។